ប្រូទីស

ប្រូទីស :
ប្រូទីសជាសារពាង្គកាយឯកកោសិកាឬពហុកោសិកាអឺការីយ៉ូត។
ប្រូទីសចែកជាបីក្រុមគឺ៖ ប្រូទីស​សត្វ ប្រូទីសរុក្ខជាតិ និងប្រូទីសផ្សិត។

អង់ស្យូស្ពែម : Angiosperm (Special point)

  1. លក្ខណៈពិសេសនៃអង់ស្យូស្ពែម
    • សរីរាង្គលូតលាស់ : ឫស  ដើម  និងស្លឹក
    • សរីរាង្គបន្តពូជ : ផ្កា
    • ដំណើរលំអង
  2. ការបន្តពូជរបស់អង់ស្យូស្ពែម
    • កំណគ្រាប់លំអង (កំណមីក្រូស្ប៉)
    •  កំណថង់អំព្រីយ៉ុងនិងកាម៉ែតញី
    • ការបង្កកំណើត
    • វដ្ដជីវិតរបស់រុក្ខជាតិមានផ្កា
  3. ប្រៀបធៀបម៉ូណូកូទីលេដូននិងឌីកូទីលេដូន
  4. ផលប្រយោជន៍របស់រុក្ខជាតិមានគ្រាប់

ឫស:
ឫសមាននាទី
  • ចងភ្ជាប់រុក្ខជាតិទៅនឹងដី
  • ស្រូបយកទឹកនិងអំបិលខនិជហើយបញ្ជួនទៅកាន់ដើមនិងស្លឹករបស់រុក្ខជាតិ 
  • ស្តុកផលិតផលរបស់រស្មីសំយោគ។ 
ឫសអាចលាតសន្ធឹងចាក់ចូលដីជ្រៅ។

ដើម :
ដើមមាននាទី :
  • ទ្រទ្រង់រុក្ខជាតិផ្នែកលើដី 
  • ដឹកនាំទឹកនិងសារធាតុខនិជពីឫសទៅស្លឹក ហើយដឹកនាំសារធាតុសរីរាង្គ(ដែលជាផលនៃរស្មីសំយោគ)ពីស្លឹកទៅកាន់ផ្នែកផ្សេងៗរបស់រុក្ខជាតិ។
ដើមខ្លះអាចធ្វើរស្មីសំយោគ ហើយក៏អាចផ្ទុកសារធាតុបម្រុងបានដែរ។

ស្លឹក
ស្លឹកផ្តល់សារធាតុសរីរាង្គដែលជាផលនៃរស្មីសំយោគ ទៅគ្រប់ផ្នែកផ្សេងៗនៃរុក្ខជាតិ។
សំខាន់ក្នុងដំណើររស្មីសំយោគ។មាននាទី ស្លឹក
ស្លឹក :

ចម្លើយជីវវិទ្យា#2

ចម្លើយ៖ ក្រពេញជាសរីរាង្គដែលកើតពីកោសិកាអេពីតេល្យូម។ ក្រពេញមាន ២ប្រភេទគឺ៖ ក្រពេញអង់ដូគ្រីន និងក្រពេញអិចសូគ្រីន។

សំនួរជីវវិទ្យា#2

សំនួរ៖ តើក្រពេញជាអ្វី? ហើយមានប៉ុន្មានប្រភេទ? អ្វីខ្លះ?

ប្រតិកម្មគីមី

តេស្តលក្ខណៈបាសនិងអាស៊ីតនៃសារធាតុមួយចំនួន

សូមទស្សនាវិដេអូ៖



ប្រភព៖ YouTube