អង់ស្យូស្ពែម : Angiosperm



អង់ស្យូស្ពែមជាប្រភេទរុក្ខជាតិដែលមានគ្រាប់ ហើយគ្រាប់របស់វាមានសំបកការពារ។

អង់ស្យូស្ពែមគេចែកជា ២ ថ្នាក់គឺ៖ ម៉ូណូកូទីលេដូននិងឌីកូទីលេដូន។ (កូទីលេដុងជាក្លែបគ្រាប់ដែលមានអំប្រ៊ីយ៉ុងនៅក្នុងគ្រាប់)
  ម៉ូណូកូទីលេដូនជារុក្ខជាតិដែលមានកូទីលេដុងមួយ។
  ឌីកូទីលេដូនជារុក្ខជាតិដែលមានកូទីលេដុងពីរ។

ផ្កាជាសរីរាង្គបន្តពូជរបស់អង់ស្យូស្ពែម។
រូបផ្គុំរបស់ផ្កាមាន ត្របក(Sepal) ស្រទាប់(Petal) កញ្ចុំកេសរឈ្មោល(Stamen) និងកញ្ចុំកេសរញី(Carpel)។
  កញ្ចុំកេសរឈ្មោលមាន ប្លោកលំអង(Anther) និងទងកេសរឈ្មោល(Filament)។
  កញ្ចុំកេសរញីមាន ស្ទិចម៉ាត(Stigma) កកេសរញី(Style) និងអូវែ(Ovary)ដែលមានផ្ទុកអូវុល(Ovule)។


No comments:

Post a Comment