ប្រូទីស

ប្រូទីស :
ប្រូទីសជាសារពាង្គកាយឯកកោសិកាឬពហុកោសិកាអឺការីយ៉ូត។
ប្រូទីសចែកជាបីក្រុមគឺ៖ ប្រូទីស​សត្វ ប្រូទីសរុក្ខជាតិ និងប្រូទីសផ្សិត។

អង់ស្យូស្ពែម : Angiosperm (Special point)

  1. លក្ខណៈពិសេសនៃអង់ស្យូស្ពែម
    • សរីរាង្គលូតលាស់ : ឫស  ដើម  និងស្លឹក
    • សរីរាង្គបន្តពូជ : ផ្កា
    • ដំណើរលំអង
  2. ការបន្តពូជរបស់អង់ស្យូស្ពែម
    • កំណគ្រាប់លំអង (កំណមីក្រូស្ប៉)
    •  កំណថង់អំព្រីយ៉ុងនិងកាម៉ែតញី
    • ការបង្កកំណើត
    • វដ្ដជីវិតរបស់រុក្ខជាតិមានផ្កា
  3. ប្រៀបធៀបម៉ូណូកូទីលេដូននិងឌីកូទីលេដូន
  4. ផលប្រយោជន៍របស់រុក្ខជាតិមានគ្រាប់

ឫស:
ឫសមាននាទី
  • ចងភ្ជាប់រុក្ខជាតិទៅនឹងដី
  • ស្រូបយកទឹកនិងអំបិលខនិជហើយបញ្ជួនទៅកាន់ដើមនិងស្លឹករបស់រុក្ខជាតិ 
  • ស្តុកផលិតផលរបស់រស្មីសំយោគ។ 
ឫសអាចលាតសន្ធឹងចាក់ចូលដីជ្រៅ។

ដើម :
ដើមមាននាទី :
  • ទ្រទ្រង់រុក្ខជាតិផ្នែកលើដី 
  • ដឹកនាំទឹកនិងសារធាតុខនិជពីឫសទៅស្លឹក ហើយដឹកនាំសារធាតុសរីរាង្គ(ដែលជាផលនៃរស្មីសំយោគ)ពីស្លឹកទៅកាន់ផ្នែកផ្សេងៗរបស់រុក្ខជាតិ។
ដើមខ្លះអាចធ្វើរស្មីសំយោគ ហើយក៏អាចផ្ទុកសារធាតុបម្រុងបានដែរ។

ស្លឹក
ស្លឹកផ្តល់សារធាតុសរីរាង្គដែលជាផលនៃរស្មីសំយោគ ទៅគ្រប់ផ្នែកផ្សេងៗនៃរុក្ខជាតិ។
សំខាន់ក្នុងដំណើររស្មីសំយោគ។មាននាទី ស្លឹក
ស្លឹក :

ចម្លើយជីវវិទ្យា#2

ចម្លើយ៖ ក្រពេញជាសរីរាង្គដែលកើតពីកោសិកាអេពីតេល្យូម។ ក្រពេញមាន ២ប្រភេទគឺ៖ ក្រពេញអង់ដូគ្រីន និងក្រពេញអិចសូគ្រីន។

សំនួរជីវវិទ្យា#2

សំនួរ៖ តើក្រពេញជាអ្វី? ហើយមានប៉ុន្មានប្រភេទ? អ្វីខ្លះ?

ប្រតិកម្មគីមី

តេស្តលក្ខណៈបាសនិងអាស៊ីតនៃសារធាតុមួយចំនួន

សូមទស្សនាវិដេអូ៖



ប្រភព៖ YouTube

អេឡិចត្រូម៉ាញេទិច

តើកម្តៅមានឥទ្ធិពលលើអង្គធាតុម៉ាញេទិចឬទេ ?

សូមទស្សនាវីដេអូ៖



ប្រភព៖ YouTube

អេឡិចត្រូម៉ាញេទិច

តើចរន្តអគ្គិសនីនិងមេដែកមានអន្តរកម្មនឹងគ្នាដូចម្តេច​ ? កម្លាំងឡូរិន (Lorentz)

សូមទស្សនាវីដេអូ៖


ប្រភព៖ YouTube

អេឡិចត្រូម៉ាញេទិច

ចរន្តប្រែប្រួលបង្កើតចរន្តផ្សេងទៀត

សូមទស្សនាវីដេអូ៖


ប្រភព៖ YouTube

ចម្លើយជីវវិទ្យា#1

ចម្លើយ៖​ ក្រពេញអង់ដូគ្រីនមាន៖
  1. ក្រពេញអ៊ីប៉ូតាឡាមុស
  2. ក្រពេញអ៊ីប៉ូភីស
  3. ក្រពេញទីរ៉ូអ៊ីត
  4. ក្រពេញប៉ារ៉ាទីរ៉ូអ៊ីត
  5. ក្រពេញលើតម្រងនោម
  6. លំពែង
  7. ក្រពេញភេទ
  8. ក្រពេញទីមុស
  9. ក្រពះនិងពោះវៀនតូច។

សំនួរជីវវិទ្យា#1

សំនួរ៖  តើក្រពេញអង់ដូគ្រីនមានអ្វីខ្លះ?

អង់ស្យូស្ពែម : Angiosperm



អង់ស្យូស្ពែមជាប្រភេទរុក្ខជាតិដែលមានគ្រាប់ ហើយគ្រាប់របស់វាមានសំបកការពារ។

អង់ស្យូស្ពែមគេចែកជា ២ ថ្នាក់គឺ៖ ម៉ូណូកូទីលេដូននិងឌីកូទីលេដូន។ (កូទីលេដុងជាក្លែបគ្រាប់ដែលមានអំប្រ៊ីយ៉ុងនៅក្នុងគ្រាប់)
  ម៉ូណូកូទីលេដូនជារុក្ខជាតិដែលមានកូទីលេដុងមួយ។
  ឌីកូទីលេដូនជារុក្ខជាតិដែលមានកូទីលេដុងពីរ។

ផ្កាជាសរីរាង្គបន្តពូជរបស់អង់ស្យូស្ពែម។
រូបផ្គុំរបស់ផ្កាមាន ត្របក(Sepal) ស្រទាប់(Petal) កញ្ចុំកេសរឈ្មោល(Stamen) និងកញ្ចុំកេសរញី(Carpel)។
  កញ្ចុំកេសរឈ្មោលមាន ប្លោកលំអង(Anther) និងទងកេសរឈ្មោល(Filament)។
  កញ្ចុំកេសរញីមាន ស្ទិចម៉ាត(Stigma) កកេសរញី(Style) និងអូវែ(Ovary)ដែលមានផ្ទុកអូវុល(Ovule)។


រូបភាពនៃស៊ីមណូស្ពែម : The pictures of Gymnosperms

ប្រង់ : Cycads







កូនីភែ : Conifers








គីងកូ : Ginkgoes








ស៊ីណេតូភីត : Cinetophytes





ស៊ីមណូស្ពែម​ : Gymnosperms

ស៊ីមណូស្ពែម

ស៊ីមណូស្ពែម គឺជាក្រុមរុក្ខជាតិដែលមានគ្រាប់ ប៉ុន្តែគ្រាប់របស់វាគ្មានសំបកការពារទេ(វាមានគ្រាប់ននល)។

ស៊ីមណូស្ពែមសព្វថ្ងៃនេះមាន 4 ក្រុមគឺ
  1. ប្រង់ (Cycads)
  2. កូនីភែ (Conifers)
  3. គីងកូ (Ginkgoes)
  4. ស៊ីណេតូភីត (Cinetophytes) 
   សូមចុចទីនេះដើម្បីមើលរូបភាពរបស់ស៊ីមណូស្ពែមទាំង 4 ក្រុម
    សរីរាង្គបន្តពូជរបស់​ស៊ីមណូស្ពែមគឺកោន។កោនមាននាទីផលិតកោសិកាបន្តពូជ(មានដូចជា កាម៉ែតញី និងកាម៉ែតឈ្មោល)។ កោនញីជាកន្លែងបង្កកំណើតរវាងកាម៉ែតញី និងកាម៉ែតឈ្មោល រួចលូតលាស់ទៅជាអំប្រ៊ីយ៉ុង(អំប្រ៊ីយ៉ុងជាផ្នែកមួយនៃគ្រាប់)។

    កោសិកា

    កោសិកា

    កោសិកាគឺជាឯកតាបង្កនៃរូបផ្គុំនិងនាទីរបស់សារពាង្គកាយឬភាវរស់។

    កោសិកានីមួយៗមានផ្នែកសំខាន់ៗបីគឺ ភ្នាសស៊ីតូប្លាស(ឬភ្នាសកោសិកា) ស៊ីតូប្លាស និងណ្វៃយ៉ូ។

    -------------------------------------------------------------------------------------

    ប្រូការីយ៉ូតនិងអឺការីយ៉ូត៖

    ប្រូការីយ៉ូតជាសារពាង្គកាយដែលកោសិការបស់វាគ្មានណ្វៃយ៉ូពិតប្រាកដ និង គ្មានធាតុកោសិកាដូចជា មីតូកុងឌ្រី ក្លរ៉ូប្លាស។
    ប្រូការីយ៉ូតទាំងនេះជា​ បាក់តេរី។

    អឺការីយ៉ូតជាសារពាង្គកាយដែលកោសិការបស់​វាមានណ្វៃយ៉ូពិតប្រាកដ និង មានធាតុកោសិកាដូចជា មីតូកុងឌ្រី ក្លរ៉ូប្លាស វ៉ាគុយអូល។
    សារពាង្គកាយអឺការីយ៉ូតមាន ប្រូទីស ផ្សិត រុក្ខជាតិ និងសត្វ។

    វីដេអូ(Video)
    ------------------------------------------------------
    https://www.youtube.com/watch?v=cbiyKH9uPUw
    -----------------------------------------------------

    Eukaryotic cells : Plant and animal cell with a nucleus and membrane-enclosed organelles.
    Prokaryotic cells : Unicellular organisms without a nucleus or membrane-enclosed organelles.
    All cells  have a cell membrane, cytoplasm, and genetic material.
    Both plant and animal cells have mitochondria.

    Vocabulary : វាក្យស័ព្ទ

    • Cell membrane : ភ្នាសកោសិកា(ឬភ្នាសស៊ីតូប្លាស)
    • Cytoplasm : ស៊ីតូប្លាស
    • Eukaryotic cell
    • Organelles
    • Nucleus : ណ្វៃយ៉ូ   Nucleolus : នុយក្លេអូល
    • Prokaryotic cell
    • Genetic material : សម្ភារៈស៊ីនេទិច
    • Bacteria : បាក់តេរី
    • organ : សរីរាង្គ
    • DNA
    • Chromatin
    • Nuclear membrane : ភ្នាសណ្វៃយ៉ូ
    • Chromosome
    • Nucleolus : នុយក្លេអូល     Nucleus : ណ្វៃយ៉ូ
    • Ribosome
    • Rough endoplasmic reticulum (rER)
    • Smooth endoplasmic reticulum (sER)
    • Protein
    • Vesicle
    • Golgi apparatus (Golgi body)​ : ឧបករណ៍កុលស៊ី (ឬប្រដាប់កុលស៊ី)
    • Lipid
    • Carbohydrate
    • Plant cell & Animal cell
    • Vacuoles : វ៉ាគុយអូល
    • Central vacuole
    • Lysosome
    • Mitochondrion (plural Mitochondria) : មីតូកុងឌ្រី
    • Cellular respiration
    • Cytoskeleton
    • Microfilaments
    • Microtubules
    • Chloroplast : ក្លរ៉ូប្លាស
    • Chlorophyll : ក្លរ៉ូភីល
    • Cell wall : ភ្នាសគ្រោង (ឬភ្នាសសែលុយឡូស)  
    • Flagella : ផ្លាសែល
    • Sperm cell : កោសិកាស្ពែម៉ាតូសូអ៊ីត



    លំហាត់ទី២


    លំហាត់ទី២ : មូលេគុល ADN ពីរដំឡើងទ្វេ 2 ដងដូចគ្នាបង្កើតបាន ADN ​  កូនដែលមានប្រវែងសរុបចំនួន 4148nm។ គេដឹងថាការេនៃផលដកចំនួននុយក្លេអូទីតរបស់ ADN ទាំងពីរស្មើនឹង 104។ គណនាប្រវែងអង្កត់ ADN នីមួយៗ។

    លំហាត់ទី១


    លំហាត់ទី១ ៖ គេមានអង្កត់ ADN ពីរដែលមាននុយក្លអូទីតសរុប 5400។ អង្កត់ ADN  ទាំងពីរបានស្វ័យដំឡើងទ្វេជាបន្តបន្ទាប់ដែលមានចំនួនដងស្មើគ្នា ហើយបង្កើតបាន ADN កូនមួយចំនួនដែលមានប្រវែងសរុបគិតបញ្ចូលគ្នា 7.344µm
         ក. តើអង្កត់ ADN នីមួយៗស្វ័យដំឡើងទ្វេប៉ុន្មានលើក?
         ខ. គណនាប្រវែងអង្កត់ ADN នីមួយៗបើគេដឹងថាអង្កត់ADNទី១មាននុយក្លេអូទីតចំនួន600លើសអង្កត់ទី២។

    ច្បាប់ទី១ទែម៉ូឌីណាមិច

    បម្រែបម្រួលថាមពលក្នុងនៃប្រព័ន្ធគឺស្មើនីងកម្តៅដែលបានស្រូបដោយប្រព័ន្ធ ដកនឹង កម្មន្តដែលបានធ្វើដោយប្រព័ន្ធ

    ទ្រឹស្តីស៊ីនេទិចនៃឧស្ម័ន

    ក្នុងទ្រឹស្តីស៊ីនេទិចនៃឧស្ម័ន៖
    • ក្នុងធុងផ្ទុកឧស្ម័នមាន N ម៉ូលេគុលឯកល័ក្ខណ៍។ ម៉ូលេគុលនីមួយៗមានម៉ាស m មានវិមាត្រតូច ចាត់ទុកជាចំនុចរូបធាតុ។
    • ម៉ូលេគុលនីមួយៗមិនមានអំពើលើគ្នាទៅវិញទៅមកទេ លើកលែងតែករណីទង្គិចគ្នាប៉ុណ្ណោះ។
    • ម៉ូលេគុលទាំងអស់មានចលនាឥតឈប់ឈរ និង គ្មានសណ្តាប់ធ្នាប់។(មានវីដេអូ)
    • គេសន្មតថាក្នុងពេលទង្គិច ម៉ូលេគុលទាំងនេះមានចលនាត្រង់ស្មើ(ល្បឿនថេរ)។
    • ការទង្គិចរវាងឧស្ម័ននឹងផ្ទៃធុង ឬ ជាមួយម៉ូលេគុលដទៃទៀតជាទង្គិចខ្ទាត។
    • តម្លៃមធ្យមនៃថាមពលស៊ីនេទិចរបស់ម៉ូលេគុលអាស្រ័យនឹងសីតុណ្ហភាព។